សម្ដេចតេជោ ហ៊ុន សែន៖ «ទោះកំពុងធ្វើចត្តាឡីស័ក ក៏ខ្ញុំអាចបំពេញការងារជានាយករដ្ឋមន្ត្រីដូចមុនដដែល គ្មានអ្វីចម្លែកក្នុងខ្លួនទេ»

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ទោះបីសម្តេចកំពុងធ្វើចត្តាឡីស័កក៏ដោយ ក៏សម្តេចអាចបំពេញការងារ ក្នុងនាមជានាយករដ្ឋមន្ត្រីដូចមុនដដែល គឺគ្មានអ្វីចម្លែកក្នុងខ្លួននោះទេ។ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានធ្វើតេស្តរកមេរោគកូវីដ១៩ ម្តងរួចហើយ ដែលលទ្ធផលបញ្ជាក់ថា អវិជ្ជមាន។ តាមរយៈ Facebook របស់សម្តេច, សម្តេចអះអាងថា កំពុងមានសុខភាពល្អប្រសើរ ហើយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីរង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្តបន្ទាប់ទៀត។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារតាមរយៈ Facebook ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖ ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ ថ្ងៃ៤វិច្ឆកាមក ដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ពិនិត្យសម្រេចលើសំណើររបស់ក្រសួង ស្ថាប័ន និងចុះហត្ថលេខាលើឯកសារ នានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំ និងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។ ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។ សម្រាប់ករណីខ្ញុំ … Continue reading សម្ដេចតេជោ ហ៊ុន សែន៖ «ទោះកំពុងធ្វើចត្តាឡីស័ក ក៏ខ្ញុំអាចបំពេញការងារជានាយករដ្ឋមន្ត្រីដូចមុនដដែល គ្មានអ្វីចម្លែកក្នុងខ្លួនទេ»